World Cup ស្រី្ត៖ អាមេរិក ទំលាក់ម្ចាស់ផ្ទះបារាំង ឡើងជួបអង់គ្លេសវគ្គ៤ក្រុមចុងក្រោយ

312

ក្រុមម្ចាស់ជើងឯកសហរដ្ឋអាមេរិក បានយកឈ្នះម្ចាស់ផ្ទះបារាំងដោយលទ្ធផល ១-២ កក់កៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវជួបជាមួយអង់គ្លេសក្នុងព្រឹត្តិការណ៍ FIFA World Cup ស្ត្រី។

Megan Rapinoe

២គ្រាប់របស់អាមេរិករកបានដោយកីឡាការី Megan Rapinoe ទាំង២គ្រាប់នៅនាទី ៥’ និង ៦៥’។ចំណែក១គ្រាប់របស់បារាំងរកបានដោយ Wendie Renard នៅនាទី ៨១’ លទ្ធផលបានរក្សាដល់ចប់ការប្រកួត។

ក្រុមស្ត្រីសហរដ្ឋអាមេរិកដែលមិនដែលបរាជ័យក្នុងការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់នេះ ត្រូវជួបជាមួយក្រុមតោកំណាចអង់គ្លេសដែលមានគ្រូបង្វឹកជាវីរៈបុរសក្រុមបិសាចក្រហម Man Utd លោក Phil Neville នៅទីក្រុងលីយ៉ុងនាថ្ងៃអង្គារខាងមុខ។

ប្រភព៖ BBC