កីឡាការិនីវាយកូនបាល់លំដាប់លេខ ១ ពិភពលោក Ashleigh Barty បានធ្លាក់ត្រឹមជុំទី ២ ប៉ុណ្ណោះក្នុងការប្រកួតកម្មវិធី Rogers Cup នៅទីក្រុង Toronto ប្រទេសកាណាដា ក្រោយបរាជ័យក្រោមស្នាដៃកីឡាការិនីអាមេរិក Sofia Kenin។
ជើងឯក Grand Slam, French Open រូបនេះបានរងបរាជ័យដោយលទ្ធផលតានតឹង 6-7, 5-7, 6-3, 6-4 ក្នុងរយៈពេល ១ម៉ោង ៥៦វិនាទី។
នេះជាប្រកួតដំបូងដែល Ashleigh Barty ចូលប្រកួត បន្ទាប់ពីប្រកួតចុងក្រោយបំផុតចាញ់ Alison Riske នៅ Wimbledon។
ចំណែកកីឡាការិនីលេខ២៩ ពិភពលោកវ័យ ២០ឆ្នាំ Sofia Kenin នឹងបន្តជួបជាមួយ Dayana Yastremska ដែលទំលាក់កីឡាការិនីអង់គ្លេស Johanna Konta រឺក៏កីឡាការិនី Victoria Azarenka។ រីឯកីឡាការិនីជប៉ុន Naomi Osaka ដែលកំពុងប្រដេញតំណែងលេខ១ ពិភពលោកពី Barty នោះនឹងជួបជាមួយកីឡាការិនីអាល្លឺម៉ង់ Tatjana Maria៕
ប្រភព៖ Bayon TV