ផ្លូវការ​៖ Bruno Fernandes ចុះកុងត្រា ៥ ឆ្នាំជាមួយ Man United

327

ខ្សែបម្រើព័រទុយហ្កាល់ Bruno Fernandes បានចូលរួមជាមួយក្លឹប Manchester United ពី Sporting Lisbon ជាផ្លូវការ​ហើយ។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ៥ ឆ្នាំកន្លះនៅ Old Trafford ជាមួយនឹងជម្រើសបន្តមួយឆ្នាំទៀត។

កិច្ចព្រមព្រៀងផ្ទេរនេះតម្លៃខ្លួនដំបូង ៥៥ លានអឺរ៉ូ​ និងបន្ថែមឲ្យគ្រប់ ៨០លានអឺរ៉ូ​ ក្រោយ Fernandes បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន និងធ្វើតេស្តសុខភាពចប់រួចរាល់។

អ្នកចាត់ការ United លោក Ole បាននិយាយថា “យើងបានតាមដាន Bruno អស់រយៈពេលជាច្រើនខែហើយ ហើយអ្នកគាំទ្រតែងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមត្ថភាពលេងរបស់គាត់” ។