វៀតណាម ចេញបញ្ជី​ឈ្មោះ ២៥ នាក់ត្រៀម AFC U23 Championship 2020

353

គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមលោក Park Hang-seo បានប្រកាសឈ្មោះសមាជិកក្រុមចំនួន ២៥ នាក់ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ AFC U23 Championship ឆ្នាំ ២០២០ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៨ ដល់ ២៦ ខែមករានៅប្រទេសថៃ។

ក្រោយប្រកួតមិត្តភាពទល់នឹងជម្រើសជាតិបារ៉ែនអាយុក្រោម ២៣ឆ្នាំចប់ វៀតណាមនឹងជម្រុះចេញ ២ រូបទៀតដើម្បីយកតែ ២៣ នាក់ចុងក្រោយ។

គួររំលឹក​ថា វៀតណាមធ្លាប់ជាជើងឯករងពានរង្វាន់មួយនេះ ដែលធ្វើនៅប្រទេសចិន កាលពីឆ្នាំ ២០១៨​ ដោយគ្រានោះក្រុមរហស្សនាមផ្កាយមាស បានប្រកួតចាញ់អ៊ូសបេគីស្ថាននៅម៉ោងបន្ថែម។

ខាងក្រោម​ជាបញ្ជីឈ្មោះក្រុមជម្រើសជាតិវៀតណាមចំនួន ២៥ នាក់សម្រាប់ព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ ២០២០៖

អ្នកចាំទី​: Nguyen Van Toan (Hai Phong), Bui Tien Dung (Ho Chi Minh City FC), Y Eli Nie (Dak Lak)

ខ្សែការពារ​: Nguyen Thanh Chung, Tran Dinh Trong, Bui Hoang Viet Anh (Hanoi FC), Do Thanh Thinh (Da Nang), Ho Tan Tai (Becamex Binh Duong), Nguyen Duc Chien (Viettel), Le Ngoc Bao (Pho Hien), Huynh Tan Sinh (Quang Nam)

ខ្សែបម្រើ​: Truong Van Thai Quy, Nguyen Quang Hai (Hanoi FC), Bui Tien Dung (Da Nang), Tran Thanh Son, Trieu Viet Hung, Tran Bao Toan (HAGL), Nguyen Trong Dai, Nguyen Hoang Duc, Nguyen Huu Thang (Viettel), Nguyen Trong Hung (Thanh Hoa)

ខ្សែប្រយុទ្ធ​: Nguyen Tien Linh (Becamex Binh Duong), Ha Duc Chinh (Da Nang), Tran Danh Trung, Nham Manh Dung (Viettel)