El Shaarawy ផ្ទេរទៅកាន់លីគកំពូលចិន ក្នុងតម្លៃ​១៦លានអឺរ៉ូ​

281

បន្ទាប់ពីបានព្រមព្រៀងគ្នាជាមួយក្រុម Shanghai Shenhua ក្រុម AS Roma បានបញ្ជាក់កាលពីថ្ងៃច័ន្ទអំពីការចាកចេញរបស់កីឡាករ Stephan El Shaarawy ទៅកាន់ Shanghai Shenhua ក្នុងតម្លៃ ១៦លានអឺរ៉ូ។

Shenhua បានប្រកាសកាលពីថ្ងៃច័ន្ទថាកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងសម្រាប់ El Shaarawy ដើម្បីធ្វើការផ្ទេរទៅកាន់ក្របខ័ណ្ឌ Chinese Super League ។

ក្លិប Roma បានចេញសេចក្តីថ្លែងការណ៍មួយថា: “ក្លឹបសូមអរគុណដល់ Stephan សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងអំឡុងពេលរបស់គាត់នៅក្លឹបហើយសូមជូនពរឱ្យគាត់ទទួលបានសំណាងល្អសំរាប់ពេលអនាគត” ។

គួររំលឹក​ថា​កីឡាករសញ្ជាតិអ៊ីតាលីរូបនេះស៊ុតបញ្ចូលទីបាន ៤០ គ្រាប់ក្នុង ១៣៩ ប្រកួតគ្រប់ការប្រកួតទាំងអស់រួមទាំងជាមួយ AC Milan ដែលរូបគេធ្លាប់លេងឲ្យក្នុងឆ្នាំ ២០១៦។

ប្រភព៖ Fox Sport Asia