AC Milan ត្រូវដកសិទ្ធិមិនឲ្យចូលរួមប្រកួត Europa League រដូវកាលក្រោយ!

319

យោងតាមសារព័ត៌មាន BBC ទើបបានចុះផ្សាយនៅថ្ងៃទី ២៨ខែមិថុនាថា ក្លឹប AC Milan ត្រូវបានហាមប្រាមមិនឲ្យចូលរួមប្រកួតក្របខណ្ឌ Europa League នោះទេ នៅរដូវកាលក្រោយ ពោលគឺរដូវកាល ២០១៩/២០២០។ ចំពោះមូលហេតុនៃការដកសិទ្ធិប្រកួតនេះ ព្រោះតែសហព័ន្ធបាល់ទាត់អឺរុប UEFA រកឃើញថា AC Milan បានល្មើសនឹងច្បាប់ហិរញ្ញវត្ថុ ឬ Financial Fair Play។

Image result for ac milan 2019

ក្រុមប្រឹក្សាអាជ្ញាកណ្តាលកីឡាកររបស់ UEFA ឬ ហៅថា Court of Arbitration for Sport (Cas) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា៖ “AC Milan ត្រូវកាត់ចេញពីក្លឹបដែលត្រូវប្រកួតក្នុង UEFA សម្រាប់រដូវកាល ២០១៩-២០២០”។

តាម UEFA ក្លឹប AC Milan បានល្មើសទៅនឹងច្បាប់ហិរញ្ញវត្ថុ ក្នុងការដោះដូរកីឡាករ ក្នុងចន្លោះឆ្នាំ ២០១៥ និង ២០១៧។ នៅពេលដែល AC Milan ដែលបញ្ចប់រដូវកាល Serie A រដូវកាល ២០១៩-២០២០ មិនអាចចូលលេងក្នុងក្របខណ្ឌ Europa League បានយ៉ាងដូច្នេះ នោះគេនឹងផ្តល់សិនទៅដល់ក្រុមលេខ ៦ គឺ AS Roma ឲ្យបន្តលេងក្នុងក្របខណ្ឌ Europa League រដូវកាលក្រោយ ដោយមិនបាច់ប្រកួតជម្រុះ។

Image result for ac milan 2019

គួរជម្រាបជូនថា ក្រៅពី AC Milan សហព័ន្ធបាល់ទាត់អឺរុប​ នៅពេលនេះ ក៏កំពុង​តែស៊ើបអង្កេតចំពោះការរំលោភលើ​ច្បាប់ហិរញ្ញវត្ថុ FFP ទៅលើ​ក្រុម Manchester City ដែរ។ ហើយប្រសិនបើ​កំហុស​បែបនេះ ត្រូវបាន​រក​ឃើញនោះ Man City ក៏អាច​នឹងត្រូវដកសិទ្ធិមិន​ឲ្យ​ចូលរួម​ប្រកួត UEFA Champions League ពេញមួយរដូវកាលដែរ៕

ប្រភព៖ BBC