ក្រុម AC Milan បានបង្អាក់ដំណើរក្រុមលេខ ២ Lazio ដើម្បីឲ្យ Juventus កាន់តែខិតទៅរកតំណែងជើងឯក Serie A ៩ រដូវកាលជាប់គ្នា។
ជ័យជម្នះ ៣-០ ដល់ក្នុងផ្ទះ Lazio របស់ AC Milan ជាគុណសម្បត្តិរកគ្រាប់បាល់បានដោយកីឡាករទួរគី Hakan Calhanoglu នាទី ២៣’ ខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំ Zlatan Ibrahimovic ប៉េណាល់ទីនាទី ៣៤’ និង Ante Rebic នាទី ៥៩’។
ខណៈនៅសល់ ៨ ប្រកួតទៀតក្រុម Lazio នៅតែឈរលេខ ២ ក្នុងតារាងមាន ៧ ពិន្ទុតាមពីក្រោយក្រុមរបស់លោក Maurizio Sarri ។
AC Milan បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី ៦ កំពុងប្រជែងកៅអី Europa League ជាមួយក្រុមលេខ ៧ Napoli ដែលក្រោម ១ ពិន្ទុតែមាន ១ ប្រកួតក្នុងដៃ។
វីដេអូហាយឡាយ