Adisorn Promrak ប្រាប់មូលហេតុជ្រើសយកពាក់អាវលេខ ២០

128

ខ្សែការពារ​ឆ្នើម Adisorn Promrak ជាសមាជិកថ្មីទី ៥ ដែលក្រុម Port FC បាននាំចូលពីក្លឹប SCG Muangthong United រូបគេបានបញ្ជាក់មូលហេតុក្នុងការជ្រើសពាក់អាវលេខ ២០។​

កីឡាករវ័យ ២៦ ឆ្នាំរៀបរាប់ថា ដោយសារតែខ្លួនបានផ្លាស់មកក្រុមថ្មីក្នុងរដូវកាល ២០២០ ហើយថែមទាំងដាក់គោលដៅជួយក្រុមឈ្នះពានរង្វាន់លីគកំពូលថៃលើកដំបូងក្នុងឆ្នាំ ២០២០ នេះផងដែរ។

Adisorn និយាយថា​៖ “សម្រាប់លេខអាវ ខ្ញុំជ្រើសរើសពាក់លេខ ២០ ព្រោះរដូវនេះជារដូវកាល Thai League ២០២០ ។ ដែលខ្ញុំសង្ឃឹមថានឹងជួយ Port FC ឈ្នះពានរង្វាន់លីគកំពូលថៃលើកដំបូង ចំពោះការលេងជាមួយក្រុមថ្មី ខ្ញុំគិតថាវាមិនគួរជាបញ្ហាទេ ដោយសារតែស្គាល់មិត្តរួមក្រុម និងបានលេងជាមួយគ្នាខ្លះហើយទាំងនៅក្លឹប និងជម្រើសជាតិ”