Adrien Rabiot បានមកដល់ទឹកដី Turin ហើយដើម្បីចូលរួមជាមួយ Juventus

254

ក្លឹប Juventus នឹងបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ Adrien Rabiot របស់បារាំងក្នុងរយៈពេល 48 ម៉ោងទៀត។ កិច្ចសន្យារបស់កីឡាករវ័យ ២៤ឆ្នាំជាមួយនឹង Paris St-Germain បានផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា។

Related image

គ្រូបង្វឹកក្លឹប PSG សញ្ជាតិបារាំងលោក Thomas Tuchel បានបដិសេធមិនបន្តកុងត្រាជាមួយ Rabiot តាំងតែពីខែធ្នូឆ្នាំមុនមកម្លេះ ក្រោយពីបានដឹងច្បាស់ថាខ្សែបម្រើរូបនេះមិនចង់បន្តស្នាក់នៅក្លិបតទៀត។

Related image

កាលពីថ្ងៃអាទិត្យម្ចាស់ជើងឯកអ៊ីតាលីរូបនេះបានបង្ហោះរូបភាពជាច្រើននៃ Rabiot មកដល់ទីក្រុង Turin តាមយន្តហោះ។ រូបគេនឹងក្លាយជាកីឡាករទី ២ដែលផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅនេះបន្ទាប់ពីខ្សែបម្រើ Aaron Ramsey សញ្ជាតិវេលស៍ ដែលបានបញ្ចប់ការស្នាក់នៅរយៈពេល ១១ឆ្នាំរបស់គេនៅ Arsenal ដើម្បីផ្លាស់ទៅលេងនៅទឹកដី Turin។

ប្រភព៖ BBC