Aduriz៖ ខ្ញុំហត់នឿយនិងឃើញ Barça ជាមួយ Real ដាក់វេនគ្នាឈ្នះពាន

3351

ស្របពេលដែលក្រុម Barcelona និង Real Madrid បានធ្លាក់ចេញពីពានរង្វាន់ Copa del Rey ខ្សែប្រយុទ្ធ Athletic Bilbao, Aritz Aduriz សង្ឃឹមថាលោកនឹងចូលនិវត្តន៍បន្ទាប់ពីឈ្នះពានរង្វាន់មួយនេះ។

ក្រោយជួយក្រុម Athletic Bilbao ទំលាក់ Barcelona នៅវគ្គ ៨ ក្រុម Copa del Rey ខ្សែប្រយុទ្ធ​វ័យ ៣៩ ឆ្នាំបានសារភាពថាលោក នឿយហត់នឹងការមើលក្រុម Barcelona និង Real Madrid ឈ្នះអ្វីគ្រប់យ៉ាង ហើយលោកនិងបញ្ចប់អាជីពដោយការជួយក្រុមឈ្នះពានរង្វាន់មួយនេះ។​

Athletic Bilbao តែងតែធ្លាក់ក្រោមស្នាដៃ Barcelona រាល់ពេលប៉ះគ្នា ៣ លើកមកហើយក្នុងពាន Copa de Rey នេះគិតតាំងពីឆ្នាំ ២០០៩។ វាក៏ជាលើកទី ១ ផងដែរក្នុងរយៈពេល ៦៥ ឆ្នាំដែលក្លឹបធំទាំងពីររបស់អេស្ប៉ាញត្រូវបានជម្រុះចេញពីពាន Copa del Rey នៅថ្ងៃតែមួយ

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលក្រុម Athletic Bilbao នឹងត្រូវប៉ះ Granada ហើយ Real Sociedad ប៉ះ Mirandes និងចាប់ផ្តើមជើងទី ១ នៅថ្ងៃទី ១៣ ខែកុម្ភៈខាងមុខនេះ​។