Aduriz ស៊ីហ្សូមួយជើងជួយ At Bilbao យក៣ពិន្ទុពី Barça

221

ក្រុម Barcelona បានរងបរាជ័យនៅថ្ងៃបើកឆាករដូវកាល La Liga បន្ទាប់ពីខ្សែប្រយុទ្ធវ័យចំណាស់ Aritz Aduriz ស៊ុតចុងម៉ោងមួយគ្រាប់​ឲ្យ Athletic Bilbao ទទួលបាន ៣ពិន្ទុ​នៅលើទឹកដីខ្លួន។

ក្រុមរបស់លោក Ernesto Valverde ដែលសំបូរទៅដោយតារាឆ្នើម បានគ្រប់គ្រោងបាល់ដល់ទៅ ៧០ភាគរយលើការប្រកួតនេះ នៅតែមិនអាចទំលុះសំណាញ់ទីរបស់ក្រុមម្ចាស់ផ្ទះបាន។​

ការប្រកួត​បានរក្សាលទ្ធផល ០-០ រហូតដល់​នាទី ៨៩’ ទើបកីឡាករ Aduriz វ័យ ៣៨ ឆ្នាំដែលទើបដូរចូលជំនួស Inaki Williams បានត្រឹម១នាទីបានលោតកាប់ស៊ីហ្សូមួយជើងយកជ័យជម្នះជូនក្រុម បន្ទាប់ពី​មានការបញ្ចូនពីមិត្តរួមក្រុម Ander Capa។

Barcelona ដែលអវត្តមានតារាឆ្នើម Messi និងត្រូវបើកទ្វាផ្ទះទទួលក្រុមភ្ងៀវ Real Betis នៅសប្តាហ៍ក្រោយ ខណៈ​ក្រុម​គូរប្រជែង Real ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Celta Vigo នៅម៉ោង ១០ៈ០០នាទីយប់នេះ។​

ទស្សនា​វីដេអូ​ហាយឡាយ​