សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានដាក់បម្រាមមួយជីវិតលើកីឡាករជម្រើសជាតិឡាវ ២ នាក់ ក្រោយពីពួកគេត្រូវបានរកឃើញថាមានកំហុសពីបទរៀបចំកំណត់លទ្ធផលការប្រកួត ដោយរកឃើញដោយគណៈកម្មាធិការវិន័យ និងក្រមសីលធម៌របស់សហព័ន្ធ។
កីឡាករ ២ រូបនេះមានខ្សែប្រយុទ្ធ Khampheng Sayavutthi វ័យ ៣៣ ឆ្នាំនិង Lembo Saysana វ័យ ២៥ ឆ្នាំ ដែលនឹងត្រូវបង្ខំចិត្តមិនចូលរួមក្នុងសកម្មភាពទាក់ទងនឹងបាល់ទាត់មួយជីវិត។
AFC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កីឡាករទាំងពីរត្រូវបានគេរកឃើញថាមានកំហុសក្នុងការឃុបឃិតរៀបចំលទ្ធផលនៃការប្រកួតអន្តរជាតិរវាងក្រុមជម្រើសជាតិហុងកុង និងក្រុមជម្រើសជាតិឡាវ កាលពីថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១៧។
ប្រភព៖ FoxSportAsia