AFC បង្ហាញជើងខ្លាំងកីឡាករបាល់ទាត់ថៃ ៥ រូប ដែលបានធ្វើព្យុះភ្លៀងលើឆាក AFC Champions League

4005

គេហទំព័ររបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC បានបង្ហាញកីឡាករបាល់ទាត់ជើងខ្លាំងថៃចំនួន ៥ រូប ដែលធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFC Champions League។

កីឡាករទាំង ៥ រូបមាន Therdsak Chaiman, Worrawoot Srimaka, Nantawat Tansopa, Siwarak Tedsungnoen និង Theerathon Bunmathan ដែលគេហទំព័រខាងលើបានជ្រើសយកពួកគេ ដើម្បីអនុញ្ញាតឲ្យអ្នកគាំទ្រធ្វើការបោះឆ្នោតជ្រើសរើសបេក្ខភាពដែលពេញចិត្ត។

បន្ថែមពីលើនេះ AFC ក៏បានពិពណ៌នាផងដែរថា ក្លឹបមកពីលីគកំពូលថៃ គឺជាក្រុមមកពីអាស៊ានតែមួយគត់ដែលធ្លាប់មានស្នាដៃលេចធ្លោ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFC Champions League។ ខណៈប៉ុន្មានឆ្នាំចុងក្រោយមានក្លឹប ២ គឺ Buriram United និង Muangthong United ដែលបាននាំកេ​រិ៍្ត​ឈ្មោះថៃលេចមុខលើឆាកអន្តរជាតិ។

ខាងក្រោមជាកីឡាករទាំង ៥ រូបដែល AFC បានដាក់ឲ្យអ្នកគាំទ្របោះឆ្នោត៖

១. Therdsak Chaiman 

Therdsak បច្ចុប្បន្នមានវ័យ ៤៦ ឆ្នាំ លោកជាគ្រូបង្វឹកក្លឹប Phuket City និងជាអតីតគ្រូបង្វឹក Chonburi FC កាលនៅជាអាជីពកីឡាករលោកមានតួរនាទីជាខ្សែបម្រើប្រយុទ្ធធ្លាប់នាំ BEC Tero Sasana (Police Tero) ទទួលបានជើងឯករងពានរង្វាន់ AFC Champions League ២០០៣ ដោយបានចាញ់ក្រុមអារ៉ាប់រួម Al Ain FC ក្នុងវគ្គផ្តាច់ព្រ័ត្រ។

Thai Premier League may not need Singapore players - Therdsak Chaiman

២. Worrawoot Srimaka

Worrawoot Srimaka បច្ចុប្បន្នមានវ័យ ៤៨ ឆ្នាំ លោកធ្លាប់ជោគជ័យភ្លូកទឹកភ្លូកដីនាសម័យនោះទាំងជាតិ និងអន្តរជាតិ លោកធ្លាប់ស៊ុតឲ្យក្រុមជម្រើសជាតិថៃ ២៩ គ្រាប់។ លោកអ្នកធ្លាប់បានស្គាល់គាត់រួមមកហើយតាមរយៈការដឹកនាំក្រុមយុវជនជម្រើសជាតិថៃ។ បុរសមាឌធំមួយនេះជាអតីតខ្សែប្រយុទ្ធរបស់ក្លឹប Thai Farmer Bank ដែលបានជួយក្លឹបឈ្នះជើងឯកពានរង្វាន់ AFC Champions league ២ ឆ្នាំជាប់គ្នា ១៩៩៣ និង ១៩៩៤ និងធ្លាប់ជួយ BEC Tero Sasana ទទួលបានជើងឯករងពានរង្វាន់កម្រិតអាស៊ីមួយនេះក្នុងឆ្នាំ ២០០២ ផងដែរ។

Worrawoot: 'Indonesia khát thắng hơn Thái Lan' - VnExpress

៣. Nantawat Tansopa

Nantawat Tansopa បច្ចុប្បន្នមានវ័យ ៣៦ ឆ្នាំលោកធ្លាប់មានតួរនាទីជាគ្រូបង្វឹកក្លឹប Chiangrai City កាលឆ្នាំ ២០១៧។ Nantawat ជាខ្សែប្រយុទ្ធស៊ុតបញ្ចូលទី ៩ គ្រាប់ក្លាយជា Top Scorer ក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFC Champions League ២០០៨ ពេលលេងឲ្យក្លឹប Police United (BEC Tero Sasana ឫ Police Tero)។

นันทวัฒน์ แทนโสภา โค้ชแอรนด์เพลเยอร์ หลังเชียงราย ซิตี้ บุกพ่าย ...

៤. Siwarak Tedsungnoen

Siwarak Tedsungnoen បច្ចុប្បន្នមានវ័យ ៣៦ ឆ្នាំ រូបគេនៅតែរក្សាជម្រើសជាអ្នកចាំទីដៃទី ១ របស់ក្លឹប Buriram United ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។ Siwarak ធ្លាប់ជាសមាជិកដ៏សំខាន់ម្នាក់ដែលជួយ Buriram United ទំលាក់ក្រុមអូស្ត្រាលី Brisbane Roar ដោយបាល់ប៉េណាល់ទីកាត់សេចក្តីក្នុងវគ្គជម្រុះឡើងទៅចាប់ពូលពានរង្វាន់ AFC Champions League ២០១៣។

5 Pemain Kunci di Grup B Piala AFF 2018, Indonesia Andalkan Pemain ...

៥. Theerathon Bunmathan

ខ្សែការពាររបស់ក្លឹបជប៉ុន Yokohama F.Marinos ជួយក្រុមលើកពាន J-League ២០១៩ រូបនេះ នៅតែស្ថិតក្នុងតំណែងជួរមុខក្នុងប្រវត្តិសាស្ត្របាល់ទាត់ថៃ។ គេនៅចាំបានថាមួយគ្រាប់តាមរយៈបាល់ Free Kick តាមស្មើ ២-២ ជាមួយក្លឹបកូរ៉េខាងត្បូង FC Seoul បានជួយឲ្យ Buriram United ឡើងទៅវគ្គ ១៦ និងឈានទៅវគ្គ ៨ ក្រុម AFC Champions League ២០១៣ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប នៅតែដិតជាប់ក្នុងអារម្មណ៍អ្នកគាំទ្រ Buriram United គ្រប់រូប។ 

New Aum Theerathon Bunmathan video series to inspire Thai football ...