AFC សម្រេចលប់ម៉ាឡេស៊ី លើកក្រុមអាស៊ីភាគខាងកើតទៅជម្រុះ ACL នៅកាតាវិញ

60

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ACL បានឈានដល់កិច្ចព្រមព្រៀងជាមួយសមាគមកីឡាបាល់ទាត់កាតា QFA ដើម្បីធ្វើជាម្ចាស់ផ្ទះប្រកួតវគ្គជម្រុះក្នុងពូល AFC Champions League សម្រាប់ក្លឹបមកពីតំបន់អាស៊ីភាគខាងកើត ។

Qatar

ការប្រកួតប្រជែងដែលមានក្លឹបរបស់បណ្តាប្រទេសដូចជា ចិន, ជប៉ុន, កូរ៉េខាងត្បូង និងម៉ាឡេស៊ីជាដើមនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា ដល់ថ្ងៃទី ១៣ ខែធ្នូ បន្ទាប់ពីការប្រកួតសម្រាប់បណ្តាក្លឹបតំបន់អាស៊ីភាគខាងលិចត្រូវបានធ្វើឡើងដោយជោគជ័យនៅប្រទេសកាតាកាលពីពេលមុន ។

អគ្គលេខាធិការ AFC លោក Dato ‘Windsor Paul John បានមានប្រសាសន៍ថា លោកកោតសរសើរចំពោះការគាំទ្រដែលបានផ្តល់ដោយ QFA ដើម្បីរៀបចំការប្រកួត ACL នៅក្នុងប្រទេស។ នៅពេលការប្រកួតតំបន់ភាគខាងលិចត្រូវបានដំណើរការដោយជោគជ័យដោយគ្មានបញ្ហាអ្វីទេ គាត់មានទំនុកចិត្តថាការប្រកួតប្រជែងនៅតំបន់ភាគខាងកើតនឹងដំណើរការយ៉ាងរលូនដូចគ្នា ។

Qatar

ដំបូង AFC បានជ្រើសរើសប្រទេសម៉ាឡេស៊ីជាកន្លែងរៀបចំការប្រកួតវគ្គជម្រុះតាមពូលដែលនៅសល់សម្រាប់បណ្តាក្លឹបនៅតំបន់ភាគខាងកើត ។ ទោះយ៉ាងណាស្ថាប័នបាល់ទាត់អាស៊ីក្រោយមកបានផ្លាស់ប្តូរការសម្រេចចិត្តដោយយកកាតាជាកន្លែងថ្មីជំនួសវិញ ។

គេនៅមិនទាន់ដឹងអំពីកត្តាចំបងដែល AFC បានធ្វើនៅក្នុងការដោះដូរនេះទេ ហើយមានក្លឹបចំណុះជាច្រើនកំពុងរង់ចាំការពន្យល់របស់ពួកគេលើការសម្រេចផ្លាស់ប្តូរទីកន្លែងប្រកួតនេះ ។