AFF U-18៖ កម្ពុជា ចាញ់​ម៉ាឡេស៊ី ៣-០ ក្នុងប្រកួតលើកទី ៣

236

ក្រុមបាល់ទាត់កម្ពុជា U-18 បានខាតបង់ ៣ពិន្ទុក្នុងជំនួបទី៣ ពូល ​B ពាន AFF U-18 Championship 2019 បន្ទាប់ពីប្រកួតចាញ់ U-18 ម៉ាឡេស៊ី ដោយលទ្ធផល ៣-០។

ការប្រកួតធ្វើនៅលើកីឡដ្ឋាន Thanh Long Stadium ខណៈ​វគ្គទី១ ម៉ាឡេស៊ី អាចរកគ្រាប់បាល់បានដល់ទៅ ៣គ្រាប់ ពោលគឺនៅនាទី១៨’ នៅនាទី៣៨’ និងនៅនាទី៤៥’ ដោយកីឡាករ ៣រូបផ្សេងគ្នា។

ឈានចូលវគ្គទី២ កម្ពុជា ហាក់ធ្វើបានល្អជាងវគ្គទី១ តែមានការរារាំងពីគូរប្រកួតជាហេតុធ្វើការបញ្ចប់ទីមិនបានសម្រេច ធ្វើឲ្យម្ចាស់ការពារតំណែងជើងឯកម៉ាឡេស៊ីទទួលបាន ៣ពិន្ទុ​យ៉ាងមានសារៈសំខាន់។​

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា