Ajax ចាញ់ក្នុងដី ១-០ ធ្លាក់ចេញពី Champions League ត្រឹមវគ្គជម្រុះតាមពូល

242

គ្រាប់បាល់ជ័យជម្នះតែ ១គ្រាប់គត់របស់ខ្សែប្រយុទ្ធ Valencia, Rodrigo នៅនាទី ២៤’ បានធ្វើឲ្យម្ចាស់ផ្ទះ Ajax ធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គជម្រុះតាមពូល។

Related image

ក្រុមដែលធ្លាប់ឡើងដល់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្ររដូវកាលមុន Ajax បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៣ ក្នុងពូល H ដែលមាន Valencia, Chelsea នឹង Lille។ ដោយពួកគេចាញ់ពិន្ទុក្រុមដែលត្រូវឡើងវគ្គ ១៦ក្រុម Valencia នឹង Chelsea ត្រឹម ១ពិន្ទុប៉ុណ្ណោះ។

Image result for ajax

ឆ្លងកាត់ ៦ប្រកួតកន្លងមក ក្រុមខ្លាំងហូឡង់មួយនេះមាន ១០ពិន្ទុ ដោយឈ្នះ ៣ ស្មើ ១ នឹងចាញ់ ២ ហើយពួកគេត្រូវធ្លាក់មកលេងនៅក្របខណ្ឌ Europa League វិញ។

វីដេអូហាយឡាយ