Ajax ទិញបានខ្សែការពារវ័យក្មេង ដើម្បីជំនួសកន្លែង De Ligt

255

ក្លឹបយក្សហូឡង់ Ajax នឹងចុះហត្ថលេខាលើខ្សែការពារ Edson Alvarez ពីក្លឹប América ដើម្បីជំនួសកន្លែងរបស់កីឡាករ Matthijs de Ligt ដែលចាកចេញទៅ Juventus។

តាមការបញ្ជាក់ Ajax និងទិញយកក្នុងតម្លៃ ១៥លានអឺរ៉ូ និងចុះកុងត្រា ៥ឆ្នាំលើកីឡាករសញ្ជាតិម៉ិកស៊ិកវ័យ ២១ ឆ្នាំរូប​នេះដែលកំពុងធ្វើតេស្តសុខភាព។

គួររំលឹក​ថា Ajax បានលក់ប្រធានក្រុមវ័យក្មេងរបស់ខ្លួ​ន Matthijs de Ligt ឲ្យទៅ Juventus ក្នុងតម្លៃ ៧៥លានអឺរ៉ូ។​