Akira Nishino សង្ឃឹមកីឡាករ ៤ នាក់នៅ J.League និងជួយថៃឈ្នះប្រកួតជម្រុះ World Cup ដែលនៅសល់

153

លោក Akira Nishino គ្រូបង្វឹកក្រុមជម្រើសជាតិថៃ មានសង្ឃឹមខ្ពស់លើកីឡាករដែលកំពុងលេងនៅ J.League 1 ទាំង ៤ រូបនិងអាចជួយក្រុមយកឈ្នះប្រកួតជម្រុះ World Cup ដែលនៅសល់ ។

អាគីរ៉ានីស៊ីណូ

គ្រូជនជាតិជប៉ុនរូបនេះ ទើបតែបញ្ចប់ច​ត្តា​ឡី​ស័ករយៈពេល ១៤ ថ្ងៃ ក្រោយត្រលប់មកពីប្រទេសជប៉ុនវិញ ហើយកំពុងធ្វើការចំរាញ់ក្រុមដើម្បីធានាថាដំរីសឹកអាចយកឈ្នះក្រុមម៉ាឡេស៊ី និងវៀតណាមបាន នៅក្នុងវគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍ World Cup ពូល G ខាងមុខនេះ ។

Akira Nishino reaffirms "Changsuek" AFC U23 Championship aspiration |  Football Tribe Asia

Akira Nishino បាននិយាយថា៖ ” ការងាររបស់ខ្ញុំឥឡូវនេះគឺដើម្បីធានាថាប្រទេសថៃស្ថិតនៅកំពូលនៃក្រុមក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២២ “។

ខ្ញុំមានក្តីសង្ឃឹមខ្ពស់សម្រាប់កីឡាករទាំង ៤ រូបដែលកំពុងលេងនៅ J.League រដូវកាលនេះ។ ប្រសិនបើការប្រកួតពាក់ព័ន្ធនឹងការប្រកួតជម្រុះ World Cup ពួកគេត្រូវបានផ្តល់ឲ្យដោយក្លឹបដើម្បីលេងជាមួយក្រុមជម្រើសជាតិ ប៉ុន្តែប្រសិនបើវាជាការប្រកួតសម្រាប់ពានរង្វាន់ AFF Suzuki Cup ខ្ញុំមិនប្រាកដថាកីឡាករទាំង ៤ រូបនេះនឹងទទួលបានការដោះលែងពីក្លឹបរៀងៗខ្លួននោះទេ ”

គួរដឹងផងដែរថា ក្រុមជម្រើសជាតិថៃ នឹងធ្វើការប្រមូលផ្តុំហ្វឹកហាត់នៅខែតុលា និងវិច្ឆិកា ដើម្បីត្រៀមសម្រាប់ការប្រកួតព្រឹត្តិការណ៍នានាដែលលើកទៅនៅឆ្នាំក្រោយ។

Thailand achieve highest FIFA ranking in a decade following latest  international break - MySoccer24

ទោះយ៉ាងណាកីឡាករដូចជា Chanathip Songkrasin, Teerasil Dangda, Theerathon Bunmathan និង Kawin Thamsatchanan នឹងមិនចូលរួមហ្វឹកហាត់ទាំង ២ ខែខាងលើនេះទេ ពីព្រោះពួកគេត្រូវជាប់បេសកម្មជាមួយក្លឹបរៀងៗខ្លួន។

បច្ចុប្បន្នម្ចាស់ជើងឯក AFF Suzuki Cup ៥ សម័យថៃ ឈរនៅលេខ ៣ មាន ៨ ពិន្ទុតាមពីក្រោយក្រុមលេខ ២ ម៉ាឡេស៊ីដែលមាន ៩ ពិន្ទុ ខណៈវៀតណាមឈរនៅកំពូលតារាងមាន ១១ ពិន្ទុ ក្នុងតារាងជម្រុះ World Cup 2023 ពូល G ។