Al Sadd​ ដឹកនាំ​ដោយ Xavi​ ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ AFC Champions League

309

​ក្រុមបាល់ទាត់​កាតា Al Sadd​ ដែល​ដឹកនាំ​ដោយ​អតីត​ខ្សែ​បម្រើ​អេ​ស្ប៉ា​ញ Xavi Hernandez បាន​បន្ត​ដំណើរ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ នៃ​ការប្រកួត​ក្រប​ខណ្ឌ​ក្លិប​កំពូល​អាស៊ី AFC Champions League ក្រោយ​យកឈ្នះ Al Nassr ​របស់​អារ៉ាប៊ីសាអ៊ូឌីត ៣-១ និង​សរុប​ទាំងពីរ​ជើង ៤-៣​។​

បន្ទាប់ពី​ចាញ់​ជើង​ទី​មួយ​នៅ​ទឹកដី Al Nassr​ ក្រុម​ម្ចាស់ផ្ទះ​ក៏​សម្រុក​ខ្លាំង​ពេល​មក​ទឹកដី​ខ្លួនឯង ​ខណៈ Akram Afif ​ជា​អ្នក​បំបែក​ពង់​មាន​មុនគេ​ក្នុង​ការប្រកួត​នេះ​នៅ​នាទី ​២៦’ ដែល​ជា​ការ​តែ​ត​បញ្ចូល​ទី​ឲ្យ Al Sadd​ នាំ​មុខ តែ​ក្រុម​ភ្ញៀវ​ក៏​តាម​ស្មើ​វិញ ៧​’ នាទី​បន្ទាប់ ដែល​ជា​ការ​ស៊ុត​បាល់ Freekick ​ផ្លាត​ជាមួយ​រនាំង​ការពារ​។ ​ចូល​វគ្គ​ទី​២ ក្រុម​ម្ចាស់ផ្ទះ​ក៏​រក​បាន​គ្រាប់​នាំមុខ​សាជាថ្មី​ ដែល​ជា​ការ​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​យ៉ាង​អស្ចារ្យ​ពី Hassan Al Haydos ​មុន​ពេល​ដែល Baghdad Bounedjah​ ជា​អ្នក​ស៊ុត​បាល់​ពិន័យ ១១​ម៉ែត្រ​ធានា​ជ័យជំនះ​អោយ Al Sadd​ យកឈ្នះ Al Nassr ១ សរុប​ទាំងពីរ​ជើង ៤-៣​។ 

ដូច្នេះ Al Sadd​ នឹង​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ រង់ចាំ​អ្នកឈ្នះ​រវាងក្រុម​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ទាំង២ ​ជួប​គ្នា​រាត្រី​នេះ​គឺ Al Ittihad​ ជួប​ជាមួយ Al Hilal