ខ្សែបំរើ Barcelona, Arda Turan ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជិត ៣ឆ្នាំបន្ទាប់ពីមានការបាញ់បោះក្នុងមន្ទីរពេទ្យ ក្រោយមានការឈ្លោះប្រកែកជាមួយអ្នកចម្រៀងម្នាក់។ Arda Turan ដែលបច្ចុប្បន្នកំពុងជាកីឡាករខ្ចីជើងនៅក្លិបទួរគី Istanbul Basaksehir បានឈ្លោះគ្នា និងវាយតប់ជាមួយតារាចម្រៀង Berkey Sahin ឆ្នាំមុន ដែលធ្វើអោយតារារួមនោះបាក់ខ្ទង់ច្រមុះ។
មិនទាន់ចប់កីឡាករវ័យ ៣២ឆ្នាំរូបនេះក៏បានទៅដល់មន្ទីរពេទ្យ និងបាញ់កាំភ្លើងទៅនឹងដី។ ក្រោយមកទង្វើនេះក៏ត្រូវបានតុលាការបានចោទប្រកាន់ Arda Turan ពីបទបង្កការភ័យខ្លាចនៅទីសាធារណ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទបង្កស្នាមរបួសដោយចេតនា។ តុលាការបានសំរេចដាក់ទោស Arda Turan ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ៨ខែ តែកីឡាករវ័យ ៣២ឆ្នាំរូបនេះនឹងមិនចំណាយពេលក្នុងពន្ធនាគារឡើយ លុះត្រា Turan ប្រព្រឹត្តិបទល្មើសម្តងទៀតក្នុងរយៈពេល ៥ឆ្នាំបន្ទាប់។
ក្លិប Istanbul Basasekhir ក៏បានផាកពិន័យ ArdaTuran ២លាន ៥សែនលីរ៉ាទួរគីដែលស្មើនឹង ៣៥ម៉ឺនផោន។ ថ្ងៃពុធម្សិលមិញនេះដែរ Arda Turan ក៏បានបង្ហោះសារក្នុងបណ្ដាញសង្គម Instagram សុំអភ័យទោសទៅក្លិប និងក្រុមគ្រួសារចំពោះកំហុសនេះ៕