Arsenal ឈ្នះ​ជាលើកទី ៧ ក្នុងលីគក្រោយលត់ Newcastle ៤-០

498

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះ Newcastle ដោយលទ្ធផល ​៤-០ នៅឯពហុកីឡដ្ឋាន Emirates ក្នុងប្រកួត Premier League សប្តាហ៍​ទី ២៦។

​៤ គ្រាប់របស់ក្រុមអ្នកចាត់ Mikel Arteta រកបានដោយខ្សែប្រយុទ្ធ Aubameyang នាទី ៥៤’, Nicolas Pepe នាទី ៥៧’​, Mesut Ozil នាទី ៩០’ និង Alexandre Lacazette នាទី ៩០+​៥។​

នេះជាការ​ឈ្នះលើកទី ៧ នៅក្នុង​លីគរបស់ Arsenal ក្រោយឆ្លងកាត់ ២៦ ប្រកួត ជ័យជម្នះ​នេះធ្វើឲ្យកាំភ្លើងធំឡើងមកលេខ ១០ ក្នុងតារាង។​

ទស្សនា​វីដេអូ​ហាយឡាយ​