Arsenal ដាក់គោលដៅនាំយកកីឡាករមួយរូបពីអុីតាលី តម្លៃត្រឹម ១០លានផោន

206

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា ត្រៀមប្រជែងជាមួយក្លឹបអាឡឺម៉ង់ ២ ទៀតមាន Dortmund និង Bayern Munich ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Napoli កីឡាករ Dries Mertens។

Image result for Dries Mertens

យោងតាម Calcio Mercato ផ្សាយថា Napoli នឹងអនុញ្ញាតឲ្យកីឡាករបែលហ្ស៊ិកវ័យ ៣២ឆ្នាំរូបនេះចាកចេញក្នុងតម្លៃត្រឹមតែ ១០លានផោនប៉ុណ្ណោះ បើក្លឹបទាំង ៣ ខាងលើព្រមព្រៀងនៅខែមករាខាងមុខ។

Image result for Kevin Volland

ទន្ទឹមជាមួយគ្នានេះ Arsenal ដែលទើបប្រកាសលោក Arteta ជាអ្នកចាត់ការរបស់ខ្លួនថ្មីៗនេះ ក៏កំពុងសម្លឹងខ្សែប្រយុទ្ធកំពុងឡើងជើងមួយរូបទៀតពីក្លឹប Bayer Leverkusen កីឡាករ Kevin Volland ផងដែរដើម្បីត្រៀមពង្រឹងក្រុមឡើងវិញ។