Arsenal ត្រៀមលុយក្រាស់ នាំកីឡាករមួយរូបពីអេស្ប៉ាញ

253

ក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់អារម្មណ៍ចង់បានកីឡាករ Pau Torres របស់ក្លឹប Villareal។ ដោយបច្ចុប្បន្នក្លឹបបានតាមដានរាល់ទម្រង់លេងរបស់គេទាំងនៅក្លឹប និងការលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញជាដើម។

Image result for Pau Torres

ខ្សែការពារវ័យ ២២ ឆ្នាំរូបនេះអាចនិងត្រូវក្លឹបនៅទីក្រុងឡុងដ៍ចំណាយពី ៤៨ ទៅ ៥០ លានផោនប្រសិនបើចង់បាន។ រហូតមកដល់ពេលនេះ Torres បង្ហាញខ្លួនបាន ១៤ប្រកួតឲ្យ Villareal ដោយរកបាន ២ គ្រាប់និង Assist ១គ្រាប់។

ជាក់ស្តែងរូបគេជាកីឡាករសំខាន់របស់ក្លឹប Villarreal ហើយថ្មីៗនេះត្រូវបានជាប់ក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិអេស្ប៉ាញ ហើយអាចរកគ្រាប់បាល់បាន ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យជម្រើសជាតិពេលប៉ះម៉ាល់តា។

ប្រភព៖ Besoccer