Arsenal ទិញបាន Thomas Partey ពី Atletico Madrid ក្នុងតម្លៃខ្លួន ៤៥.៣ លានផោន

72

ក្លឹបកាំភ្លើងធំ Arsenal បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ Thomas Partey ពីក្លឹប Atletico Madrid លើកិច្ចសន្យារយៈពេលវែងក្នុងតម្លៃខ្លួន ៤៥.៣ លានផោន។

កីឡាករសញ្ជាតិហ្គាណាវ័យ ២៧ ឆ្នាំរូបនេះបង្ហាញខ្លួនបាន ៣៥ ប្រកួតនិងរកបាន ៣ គ្រាប់សម្រាប់ក្រុមលោក Diego Simeone ដោយជួយក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ៣ នៅ La Liga កាលពីរដូវកាលមុន។

រូបគេបានលេងឱ្យ Atletico Madrid សរុបចំនួន ១៨៨ ប្រកួតបន្ទាប់ពីបានចូលរួមកាលពីឆ្នាំ ២០១១ ។

ខ្សែបម្រើសញ្ជាតិអ៊ុយរុយហ្គាយ Lucas Torreira វ័យ ២៤ ឆ្នាំរបស់ Arsenal បានផ្លាស់ទៅក្រុមអេស្ប៉ាញមួយនេះវិញ ក្នុងលក្ខខណ្ឌខ្ចីជើង។