Arsenal យកឈ្នះ Chelsea ២-១ លើកពាន FA Cup ជាលើកទី ១៤​

92

ក្រុមកាំភ្លើងធំ Arsenal បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FA Cup រដូវកាល ២០១៩/២០ ក្រោយយកឈ្នះក្រុមតោខៀវ Chelsea ដោយលទ្ធផល ២-១​។​

ផ្តើមការប្រកួតបាន ៥ នាទី​នៅពហុកីឡដ្ឋាន Wembley ក្រុមលោក Frank Lampard មានឱកាស​នាំមុខរកបានដោយកីឡាករ Christian Pulisic។ 

ឈានចូលនាទី ២៨’ ខ្សែប្រយុទ្ធ​សញ្ជាតិ​ហ្គាបុង Pierre-Emerick​Aubameyang ក៏រកបានគ្រាប់តាមស្មើតាមរយៈបាល់ពិន័យ ១១ ម៉ែត្រ និងគ្រាប់ជ័យជម្នះនៅនាទី ៦៧’ ជួយឲ្យ Arsenal យកបានពានរង្វាន់មួយនេះជាលើកទី ១៤ ក្នុងប្រវត្តិសាស្រ្ត​ក្លឹប។​

វីដេអូ​ហាយឡាយ