ចាប់តាំងពីផ្ទេរមកពីក្លឹបបារាំង Lille ក្នុងតម្លៃ 72 លានផោនមក ខ្សែបម្រើជំនាញជើងទាំងសង Nicolas Pepe ពុំសូវបានបង្ហាញខ្លួនក្នុងជម្រើសដំបូងញឹកញាប់ទេក្រោមការដឹកនាំពីអ្នកចាត់ការ Mikel Arteta ។
ទោះបីយ៉ាងណាគ្រូបង្វឹកក្រុមកាំភ្លើងធំ បានមានប្រសាសន៍ទាក់ទងនិងរូបគេថា ក្រុមមិនមានគំរោងអោយកីឡាករវ័យ ២៥ ឆ្នាំចាកចេញពីក្លឹបនោះទេ។
ទៀតសោត Arsenal កំពុងមមាញឹកលេងក្នុងស្រុក និងលេងនូវនៅអឺរ៉ុបផងដូច្នេះ Pepe នឹងនៅតែជាផ្នែកមួយនៃក្រុមនៅរដូវកាលនេះ ។