Aston Villa ទិញបានអតីតខ្សែប្រយុទ្ធ Chelsea ពី Lyon ក្នុងតម្លៃ ១៧ លានផោន

304

ក្រុម Aston Villa បានចុះកុងត្រាលើខ្សែប្រយុទ្ធ Bertrand Traore ពី Lyon ក្នុងតម្លៃ ១៧ លានផោន។

កីឡាករវ័យ ២៥ ឆ្នាំបានវិលត្រឡប់មកកាន់ Premier League វិញជាលើកទី ២ បន្ទាប់ពីចំណាយពេល ៣ រដូវនៅ Ligue 1 ។

Traore ធ្លាប់ជាអតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea និងលេងបាន ៣ រដូវកាល ។ រូបគេនិងចូលរួមជាមួយអតីតមិត្តរួមក្រុម John Terry ដែលបច្ចុប្បន្នជាជំនួយការគ្រូបង្វឹកនៅទឹកដី Villa Park ។

លោក Dean Smith អ្នកចាត់ការទូទៅរបស់ Villa បានថ្លែងថា៖ «យើងពិតជារីករាយណាស់ដែល Bertrand Traore បានសម្រេចមកកាន់ Aston Villa ។ គាត់ជាកីឡាករម្នាក់ដែលមានទេពកោសល្យដ៏អស្ចារ្យ ដែលនឹងបង្កើនតំបន់ប្រយុទ្ធរបស់យើង »។

Traore គឺជាការចុះហត្ថលេខានៅរដូវក្តៅដ៏សំខាន់ទី ៤ របស់ Aston បន្ទាប់ពីការមកដល់របស់អ្នកចាំទី Emiliano Martinez ពីក្រុម Arsenal ខ្សែប្រយុទ្ធ Ollie Watkins មកពី Brentford និងខ្សែការពារស្តាំ Matty Cash មកពី Nottingham Forest ។