យោងតាមប្រភពពី Football Italia បានរាយការណ៍ថាក្លឹបអុីតាលី AC Milan និង Atletico Madrid របស់អេស្ប៉ាញ បានប្រជែងគ្នាក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Nemanja Matic របស់ក្រុមបិសាចក្រហម Manchester United។
ខណៈកុងត្រានឹងផុតកំណត់នៅខែមិថុនាឆ្នាំ ២០២១ Matic ត្រូវបានគេរាយការណ៍ថាទាំង Atletico និង Milan អាចចុះហត្ថលេខាលើរូបគេនៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ។
គួររំលឹកថា កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានផ្លាស់ពីក្រុមតោខៀវ Chelsea ក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃផ្ទេរ ៤៤.៧ លានផោន ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការពេញចិត្តពីអ្នកចាត់ការលោក Ole Gunnar Solskjaer។