ក្រុម Atletico Madrid បានវាយបកទំលាក់ Barcelona ពីពាន Spainish Super Cup ដោយលទ្ធផល ៣-២ កាលពីយប់មិញ។
Messi និង Griezmann ស៊ុតម្នាក់មួយគ្រាប់ឲ្យ Barca នាំមុខ ២-១ បន្ទាប់ពី Koke ស៊ុតបើកឆាកគ្រាប់ទី ១ ឲ្យ Atletico។ ឈានចូលនាទី ៨១’ Morata ស៊ុតប៉េណាល់ទីតាមស្មើ ២-២ មុន Angel Correa ស៊ុតគ្រាប់ទី ៣ នាំជ័យជម្នះឲ្យ Atletico ត្រូវឡើងទៅជួប Real នៅវគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលជាជំនួប Madrid Derby និងធ្វើឡើងនៅថ្ងៃទី ១៣ ខែមករាខាងមុខ នៅកីឡដ្ឋាន King Abdullah Sports ប្រទេសអារ៉ាប់ប៊ីសាអូឌីត។
ទស្សនាវីដេអូហាយឡាយ