Atletico Madrid កំពុងតថ្លៃកីឡាករមួយរូប ត្រៀមជំនួស Griezmann

273

ក្លឹប Atletico Madrid បាននឹងកំពុងចរចារជាមួយក្រុម Eintracht Frankfurt ដើម្បីនាំយកកីឡាករ Ante Rebic មកចូលរួមក្នុងតម្លៃ ២០លានអឺរ៉ូបូករួមតម្លៃបន្ថែមផ្សេងទៀត។

Ante Rebic

ខ្សែប្រយុទ្ធសញ្ជាតិក្រូអាតរូបនេះ រកបាន ១០គ្រាប់ និង Assist ៦លើកគ្រប់ការប្រកួតទាំងអស់ឲ្យ Eintracht នៅរដូវកាលនេះ នឹងបានរួមរស់ជាមួយក្លឹបនេះបាន ២រដូវកាលផងដែរ។

Rabic ត្រូវបាន Eintracht Frankfurt ចុះហត្ថលេខាទិញយកជាអចិន្រ្តៃយ៍ពីក្លិប Fiorentina នៅឆ្នាំ ២០១៨ ក្នុងតម្លៃនៃការចរចាត្រឹមតែ ២លានអឺរ៉ូប៉ុណ្ណោះ។

FBL-ESP-LIGA-ATLETICO-EIBAR

ក្រុមដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដ Atletico បានសំលឹងឃើញរូបគេដើម្បីមកជំនួសតំណែង ខ្សែប្រយុទ្ធបារាំង Antoine Griezmann ដែលនឹងត្រៀមចាកចេញពីក្លឹបនៅរដូវក្តៅខាងមុននេះ ដោយតារាជួយបារាំងលើកពាន World Cup រូបនេះត្រូវគេរំពឹងថានិងទៅចូលរួមជាមួយក្រុម Barcelona។

ប្រភព៖ 90Min