Bale ជាកីឡាករតែម្នាក់គត់ ដែលបដិសេធមិនព្រមធ្វើរឿងមួយនេះ ពេលនៅ Real Madrid

378

ក្នុងអំឡុងវិបត្តិ Covid-19 ដែលឈានទៅដល់ការបញ្ឈប់រដូវកាល ២០១៩/២០ សមាជិកទាំងអស់របស់ក្រុម Real Madrid បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួល ១០ ភាគរយ លើកលែងតែ Gareth Bale ។

អគ្គនាយកក្លឹបលោក Jose Angel Sanchez បានពន្យល់ពីភាពចាំបាច់នៃការលះបង់ប្រាក់ខែរបស់កីឡាករ ។ ហើយទៀតសោតប្រធានក្រុម Sergio Ramos ក៏ព្យាយាមសម្រុះសម្រួល Bale ប៉ុន្តែខ្សែប្រយុទ្ធរូបនេះនៅតែរឹងទទឹងបដិសេធមិនទទួលយកការកាត់បន្ថយនេះ ។

ផ្ទុយពី Bale វិញ បន្ថែមពីលើការកាត់ប្រាក់ខែ ១០ ភាគរយនោះ កីឡាកររបស់ Real ក៏បានយល់ព្រមបោះបង់ប្រាក់រង្វាន់របស់ពួកគេសម្រាប់ការឈ្នះពាន LaLiga ។

ជាក់ស្តែង ពួកគេក៏បានបើកភ្លើងខៀវផងដែរ លើការកាត់បន្ថយប្រាក់ឈ្នួល ២០ ភាគរយបន្ថែម ក្នុងករណីចាំបាច់ដែលការប្រកួតប្រជែងមិនអាចវិលត្រឡប់មកវិញ ។

ប្រភព៖ Marca