Bale ជាប់ ១១នាក់ដំបូង ខណៈ Real យកឈ្នះ Alaves ១-២ ឡើងឈរកំពូលតារាង

144

Gareth Bale បានវិលមកកាន់តំណែង ១១នាក់ដំបូងវិញសារជាថ្មីរបស់ Zidane ក្រោយខកខានតាំងពីថ្ងៃទី ៥ ខែតុលា និងបានជួយ Real Madrid យកឈ្នះ Alaves ១-២ ក្នុង La Liga សប្តាហ៍ទី ១៥។

Image result for alaves vs real madrid

ប្រធានក្រុម Sergio Ramos ជាអ្នកតែតបាល់បញ្ចូលទីយ៉ាងល្អឲ្យក្រុមភ្ងៀវ Real នាំមុខនៅនាទី ៥២’ ក្នុងតង់ទី ២ ក្រោយមកអតីតខ្សែប្រយុទ្ធ Arsenal, Lucas Perez បានស៊ុតបាល់ពិន័យ ១១ ម៉ែត្រតាមស្មើវិញនៅនាទី ៦៥’ មុន Dani Carvajal បំប៉ោងសំណាញ់ទីពីចម្ងាយរក ៣ពិន្ទុឲ្យ Real ឡើងឈរកំពូលតារាងបណ្តោះអាសន្ន។

ជ័យជម្នះនេះជួយក្រុមរបស់អ្នកចាត់ការ Zidane មាន ៣ ពិន្ទុដាច់ពីក្រុមលេខ ២ Barcelona ដែលនៅសល់១ប្រកួតក្នុងដៃ ហើយនិងត្រូវប៉ះក្រុមខ្លាំង Atletico Madrid នៅយប់នេះ។

វីដេអូហាយឡាយ