Barça យកបាន ៣ ពិន្ទុ​ពីម្ចាស់ផ្ទះ Real Betis ទាំងប្រផុតប្រផើយ

181

ក្រុម Barcelona ក្រសោបយកបាន ៣ ពិន្ទុ​ពី​ក្រុមម្ចាស់ផ្ទះ Real Betis ក្រោយយកឈ្នះ​ដោយលទ្ធផលប្រផុតប្រផើយ ៣-២ ក្នុងប្រកួត​ក្របខ័ណ្ឌ La Liga សប្តាហ៍​ទី ២៣ កាលពីយប់មិញនេះ​។​

Real Betis មានឱកាស​នាំមុខ​ដល់ទៅ ២ ដងក្នុងវគ្គទី ១ តែត្រូវ​ក្រុមភ្ងៀវ Barcelona តាមស្មើ ២-២ នៅចុងតង់ហើយរកបានគ្រាប់ជ័យជម្នះនៅនាទី ៧២’ ដោយខ្សែការពារ Clement Lenglet។​

ក្នុងប្រកួត​នោះផងដែរ ក្រុមទាំងពីរ​ទទួលបានកាតក្រហមបណ្តេញចេញម្នាក់មួយបន្ទាប់ពីទទួលបានកាតលឿងលើកទី ២ មានខ្សែបម្រើ Nabil Fekir និងខ្សែការពារ Clement Lenglet។​

លទ្ធផល​នេះមានន័យថា Barcelona នៅតែបន្តតាមពីក្រោយក្រុមកំពូលតារាង Real Madrid ៣ ពិន្ទុ​ខណៈអធិរាជសបន្តឈ្នះនៅទឹកដី Osasuna ៤-១ ក្នុងថ្ងៃ​ជាមួយគ្នា។​

ទស្សនា​វីដេអូ​ហាយឡាយ​