Barcelona ទិញបានខ្សែប្រយុទ្ធអង់គ្លេសអាយុក្រោម ១៦ឆ្នាំពីក្លឹប West Brom

301

ក្លឹប Barcelona បានចុះកុងត្រាជាមួយខ្សែប្រយុទ្ធអង់គ្លេសវ័យ ១៦ ឆ្នាំកីឡាករ Louie Barry ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំពីក្លិប West Bromwich Albion ។

Image result for louie barry barcelona

ក្រុម West Brom នឹងទទួលបាន ២៣៥,០០០ ផោនពីម្ចាស់ជើងឯកអេស្ប៉ាញ។ Barcelona បានប្រកាសថា Barry នឹងលេងឲ្យឈុតអាយុក្រោម ១៩ ឆ្នាំរបស់ពួកគេនៅរដូវកាលក្រោយ ហើយក្លឹបបន្ថែមទៀតថា ខ្សែប្រយុទ្ធរូបនេះជាកីឡាករវ័យក្មេងដ៏ល្អបំផុត ក្នុងចំណោមកីឡាករល្អដទៃទៀតនៅអង់គ្លេស និងបានឆ្លងកាត់ការធ្វើតេស្តសុខភាពបានជោគជ័យ។

Related image

Barry បានឈ្នះពានស្បែកជើងមាសជាមួយនឹងការស៊ុតបញ្ចូលទីចំនួន៣គ្រាប់ខណៈដែលរូបគេបានជួយឲ្យក្រុមអង់គ្លេសអាយុក្រោម ១៦ ឆ្នាំឈ្នះ Val-de-Marne ការប្រកួត UEFA Tournament កាលពីឆ្នាំមុន។

Related image

ហើយរូបគេក៏បានស៊ុតបញ្ចូលទី២គ្រាប់ក្នុង ៤ ប្រកួតផងដែរខណៈដែលក្រុមអង់គ្លេស U-16 បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅ Montaigu Tournament នាបារាំងកាលពីដើមឆ្នាំនេះ។

ប្រភព៖ BBC