Bayern ត្រូវ Frankfurt លត់ ៥-១ ក្រោយសល់គ្នា ១០នាក់

242

ក្រុម Bayern Munich បានរងបរាជ័យយ៉ាងភ្ងាក់ផ្អើលក្រោមថ្វីជើងក្រុម Eintracht Frankfurt ដោយលទ្ធផល ៥-១ បន្ទាប់ពីក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់បានបាត់បង់ខ្សែការពារ Jerome Boateng ដែលអាជ្ញាកណ្តាលបានបណ្តេញចេញក្រោយការប្រកួតចាប់ផ្តើមបាន ៩ នាទី។

Related image

កីឡាករ Filip Kostic និង Djibril Sow បានជួយឲ្យក្រុមម្ចាស់ផ្ទះ Frankfurt នាំមុខមុន ២-០ មុន Robert Lewandowski រកតាមបាន១គ្រាប់វិញឲ្យក្រុមលោក Niko Kovac រក្សាលទ្ធផល ២-១ មុនចប់វគ្គទី ១។

Image result for frankfurt 5-1 bayern

ឈានចូលវគ្គទី ២ Frankfurt មានឪកាសរកបាន ៣គ្រាប់បន្ថែមដោយកីឡាករ David Abraham នាទី ៤៩’, Martin Hinteregger នាទី ៦១’ និង Goncalo Paciencia នាទី ៨៥’។

Image result for frankfurt 5-1 bayern

បរាជ័យនេះបានធ្វើឱ្យក្រុម Bayern ស្ថិតនៅលេខរៀងទី ៤ គម្លាតពីក្រុមកំពូលតារាង Borussia Monchengladbach ៤ពិន្ទុក្នុងតារាងក្របខណ្ឌ Bundesliga អាឡឺម៉ង់បន្ទាប់ពីឆ្លងកាត់ ១០ប្រកួតឈ្នះ ៥ ស្មើ ៣ ចាញ់ ២។

វីដេអូហាយឡាយ