យោងតាមកាសែត Bild បានឲ្យដឹងថា Benfica អាចចំណាយប្រាក់ប្រហែល ២០ លានអឺរ៉ូ (២២,៥ លានដុល្លារអាមេរិក) សម្រាប់យុវជនអាល្លឺម៉ង់វ័យ ២៤ ឆ្នាំខាងលើ។
ខ្សែបម្រើការពាររូបនេះ ធ្លាប់ជាយុវជនរបស់ក្លឹប 1860-Munich ហើយផ្លាស់មក Dortmund ក្នុងឆ្នាំ ២០១៥។ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Thomas Tuchel រូបគេតែងបង្ហាញក្នុងជម្រើសដំបូងយ៉ាងទៀតទាត់ ហើយថែមទាំងធ្លាប់ជាប់ជម្រើសជាតិបង្ហាញខ្លួនឲ្យអាឡឺម៉ង់បាន ៥ ប្រកួតផងដែរនៅក្នុងឆ្នាំ ២០១៦ និង ២០១៧។