BG Pathum United ចេញវីដេអូឃ្លីបមួយស្វាគមន៍ខ្សែប្រយុទ្ធថៃ Teerasil Dangda

65

ទោះបីជា មិនទាន់មានការប្រកាសផ្លូវការណាមួយក្តី ប៉ុន្តែខ្សែប្រយុទ្ធ Teerasil Dangda ច្បាស់ ១០០% ថានិងចូលរួមជាមួយក្លឹប BG Pathum United ដើម្បីត្រៀមប្រកួតប្រជែង Thai League 1 ជើងទី ២ នេះ ។

ដោយផ្អែកតាមរយៈវីដេអូឃ្លីបស្វាគមន៍មួយ ដែលត្រូវបានបង្ហោះដោយក្លឹបនៅលើបណ្តាញសង្គម ត្រូវបានគេជឿជាក់ថា BG Pathum ជាក្លឹបមួយដែលបើកទ្វារយកកីឡាករថៃវ័យ ៣២ ឆ្នាំរូបនេះដើម្បីមកចូលរួម ក្រោយរូបគេបានចែកផ្លូវគ្នាជាមួយក្លឹបជប៉ុន Shimizu S-Pulse។

Teerasil បានជួយក្លឹបជប៉ុនខាងលើបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ១៦​ ក្នុងរដូវកាល J.League 1 ឆ្នាំ ២០២០ ។ បច្ចុប្បន្នរូបគេកំពុងធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅក្នុងប្រទេសថៃ ។