Boateng មិននឹកស្មានថាបានក្លាយជាកីឡាកររបស់ក្លឹប Barcelona កាលពី ២ ឆ្នាំមុន

97

ខ្សែបម្រើ Kevin-Prince Boateng បានចំណាយពេល ៦ ខែនៅទឹកដី Camp Nou ក្នុងរដូវកាល ២០១៨-១៩ ដោយបានឆ្លងកាត់លេងរួមគ្នាជាមួយខ្សែប្រយុទ្ធឆ្នើម Lionel Messi ។

កីឡាករសញ្ជាតិអាឡឺម៉ង់វ័យ ៣៣ ឆ្នាំរូបនេះបានទម្លាយឲ្យដឹងថា រូបគេពិតជាភ្ងាក់ផ្អើលខ្លាំងណាស់ពេល Barcelona ចង់បានរូបគេ ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺបានក្លាយជាមិត្តរួមក្រុមជាមួយតារាឆ្នើមអាហ្សង់ទីន ។

Boateng បានប្រាប់ DAZN ថា៖ “រយៈពេល ៦ ខែនៅ Barcelona មិនគួរឱ្យជឿ ដំបូងខ្ញុំមិនជឿវាទេ ខ្ញុំគិតថាវាជា Espanyol ដែលចង់បានខ្ញុំមិនមែន Barcelona ពិតប្រាកដឡើយ

ការហ្វឹកហាត់ជាមួយ Messi បានធ្វើឱ្យខ្ញុំនិយាយស្ទើរតែមិនដឹងថាខ្លួនកំពុងនិយាយ។ ខ្ញុំតែងតែលើកសរសើរពី Cristiano Ronaldo ល្អបំផុតនៅលើពិភពលោកប៉ុន្តែ Messi គឺជាអ្វីដែលខ្ញុំបានជួបផ្សេងទៀត គាត់មិនធម្មតាទេ “។