កុងត្រារវាងកីឡាករ Luong Xuan Truong សញ្ជាតិវៀតណាមជាមួយក្រុម Buriram United បានឈានចូលដល់ពេលវេលាត្រូវបញ្ចប់ហើយ ពោលគឺសល់តែ ៤ ខែទៀតប៉ណ្ណោះ ដោយកីឡាកររូបនេះត្រូវត្រលប់ទៅកាន់ក្លឹបនៅប្រទេសកំណើត Hoang Anh Gia Lai (HAGL) វិញក្រោយចំណាយពេលជិត ១ឆ្នាំ កាលពីខែកុម្ភៈឆ្នាំ ២០១៩ ក្នុងលក្ខខណ្ឌខ្ចីជើង។
កំឡុងពេលរបស់គាត់នៅក្នុងប្រទេសថៃកីឡាករវ័យ ២៥ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី១គ្រាប់ និង Assist មួយចំនួនក្នុង ៩ប្រកួតដែលគាត់បានលេងឲ្យ Buriram។
Buriram ដែលទើបតែចុះហត្ថលេខាលើកីឡាករហ្វីលីពីន Kevin Ingreso ក៏បានប្រកាសពីការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្រុម Arsenal និង AS Monaco កីឡាករ Barazite ផងដែរ។ ខ្សែប្រយុទ្ធហុល្លង់វ័យ ២៩ ឆ្នាំរូបនេះនឹងផ្ទេរពីក្លឹប Al Jazira ក្របខ័ណ្ឌលីគ UAE Pro League ។
Barazite ធ្លាប់បានលេងក្នុងក្របខ័ណ្ឌ Premier League ហើយបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបកាំភ្លើងធំនៅក្នុងការប្រកួត League Cup ទល់នឹង Sheffield United កាលពីខែតុលាឆ្នាំ ២០០៧។ គាត់ត្រូវបានខ្ចីជើងទៅកាន់ Derby County និង Vitesse ខណៈពេលដែលនៅជាមួយ Arsenal មុនពេលធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃទៅក្លឹប Austria Wien នៅឆ្នាំ ២០១០។
គាត់បានចុះហត្ថលេខាជាមួយក្លឹប AS Monaco កាលពីឆ្នាំ ២០១២ មុនពេលត្រលប់មកខ្ចីជើងឱ្យក្រុម Austria Wien សារជាថ្មី។ បន្ទាប់មកគាត់បានផ្លាស់ទៅកាន់ប្រទេសទួរគីចូលរួមជាមួយ Yeni Malatyaspor នៅឆ្នាំ ២០១៧ មុនពេលផ្លាស់ទៅប្រទេសអារ៉ាប់រួមនៅក្នុងខែកញ្ញាឆ្នាំ ២០១៨ ។
រូបគេក៏ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិហូឡង់ផងដែរនៅក្នុងកម្រិត U-17, U-19, U-20 និង U-21 ផងដែរ។
ប្រភព៖ Fox Sport Asia