Buriram United គ្រោងដាក់កីឡាករបរទេសថ្មី ២ រូប បន្ទាប់ពីពួកគេធ្វើច​ត្តា​ឡី​ស័ករួចរាល់

249

ក្រុមជើងឯកលីគកំពូលថៃ ៦ សម័យ Buriram United គ្រោងនឹងដាក់កីឡាករបរទេសចំណូលថ្មីរបស់ខ្លួន ២ រូបក្នុងបញ្ជីឈ្មោះឆាប់ៗនេះ ក្នុងនោះមានខ្សែប្រយុទ្ធប្រេស៊ីល Samuel Rosa Gonzalves និងខ្សែបម្រើអូស្ត្រាលី Brandon O’Neill ។

ពួកគេទាំងពីរបានធ្វើដំណើរមកដល់ទឹកដីប្រទេសថៃតាំងពីចុងខែវិច្ឆិកាកន្លងមក ហើយនិងកំពុងធ្វើច​ត្តា​ឡី​ស័កដែលនិងបញ្ចប់នៅប្រមាណជាសប្តាហ៍ក្រោយ ។

បច្ចុប្បន្ន Buriram United ស្ថិតនៅលេងរៀងទី ៨ ក្នុងតារាង Thai League 1 ។ គួរដឹងផងដែរថា Samuel Rosa Gonzalves ជាខ្សែប្រយុទ្ធមានវ័យ ២៨ ឆ្នាំដែលមានបទពិសោធន៍លេងជាមួយ Fluminense, LA Galaxy និងក្រុមកូរ៉េខាងត្បូង Jeonbuk Hyundai ជាដើម ។

ចំណែក Brandon O’Neill ជាខ្សែបម្រើវ័យ ២៦ ឆ្នាំរបស់ក្រុមជម្រើសជាតិអូស្រ្តាលីរូបគេជាកីឡាកររបស់ក្លឹបកូរ៉េខាងត្បូង Pohang Steelers និងធ្លាប់លេងឲ្យ Perth Glory និង Sydney FC ។