Buriram United ទទួលភ្ញៀវ Ho Chi Minh City ក្នុងវគ្គជម្រុះជុំទី ២ ACL ល្ងាចនេះ​

242

ក្លឹបយក្សលីគកំពូលថៃ Buriram United នឹងត្រូវប្រកួតជាមួយ Ho Chi Minh City FC របស់វៀតណាមក្នុងវគ្គជម្រុះបឋមជុំទី ២ នៃពានរង្វាន់ AFC Champions League ឆ្នាំ ២០២០ នៅកីឡដ្ឋាន​ Chang Arena ក្នុងទឹកដីខេត្តបុរីរ៊ាំ ប្រទេសថៃនៅល្ងាចថ្ងៃអង្គារនេះ។

Buriram United ត្រូវធ្វើការ​ប្រកួតជម្រុះ​ជាមុនសិន ដើម្បីអាចឈានទៅចាប់ពូលពានរង្វាន់ខាងលើនេះបាន ខណៈ​ក្លឹបជើងឯក Thai League 1 Chiangrai United មានកៅអីស្វ័យប្រវត្តិក្នុងវគ្គជម្រុះតាមពូល។

ការប្រកួតជម្រុះបឋមជុំទី ២ នៅតំបន់អាស៊ីបូពា៌នេះមាន ៣ គូរផ្សេង​ទៀតដែលឈ្នះជុំទី ១ ឡើងមកប៉ះគ្នាជុំទី ២ មានដូចខាងក្រោម៖

Kedah FA (ម៉ាឡេស៊ី) vs. Tai Po FC (ហុងកុង)

Port FC (ថៃ) vs. Ceres Negros FC (ហ្វីលីពីន)

Melbourne Victory (អូស្រ្តាលី) vs. Bali United (ឥណ្ឌូនេស៊ី)