Buriram United ទិញបានខ្សែការពារម្នាក់ ធ្លាប់ឈ្នះពានលីគកំពូលប្រេស៊ីល ២ លើក

143

ក្លឹបយក្សលីគកំពូលថៃ Buriram United ត្រូវបានសារព័ត៌មានថៃរាយការណ៍ថា ចចារទិញបានសម្រេចនូវខ្សែការពារសញ្ជាតិប្រេស៊ីល Digao ឫឈ្មោះពេញ Rodrigo Junior Paula Silva ពីក្លឹបលីគកំពូលប្រេស៊ីល Fluminense ។

កីឡាករវ័យ ៣២ ឆ្នាំកម្ពស់ ១,៨៧ ម៉ែត្ររូបនេះ មានបទពិសោធន៍ធ្លាប់ជួយ Fluminense ឈ្នះជើងឯកពានរង្វាន់លីគកំពូលប្រេស៊ីល Serie A ចំនួន ២ លើកគឺនៅឆ្នាំ ២០១០ និង ២០១២ ។

Digao ក៏ធ្លាប់លេងឲ្យក្លឹបនៅអាស៊ីមួយចំនួនដូចជា Al Hilal របស់អារ៉ាប់ប៊ីសាឌីត ដោយបានជួយក្រុមឈ្នះពានរង្វាន់ក្នុងស្រុកចំនួន ៣ អំឡុងឆ្នាំ ២០១៥ មុខផ្លាស់ទៅកាន់ក្លឹបអារ៉ាប់រួម Al-Sharjah ។

សម្រាប់ Buriram United បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ក្នុងតារាងដោយឆ្លងកាត់ ១៣ ប្រកួតឈ្នះ ៥ ចាញ់ ៦ និងស្មើ ២ ។