ក្រុមថៃ Buriram United បានយកឈ្នះក្រុមវៀតណាម Ho Chi Minh City ដោយលទ្ធផល ២-១ នៅវគ្គជម្រុះបឋមជុំទី ២ នៃពានរង្វាន់ AFC Champions League ឆ្នាំ ២០២០ កាលពីម្សិលមិញ។
ជំនួបនៅកីឡដ្ឋាន Chang Arena ក្នុងខេត្តបុរីរ៊ាំ កីឡាករចំណូលថ្មី ២ រូបគឺ Bernardo Cuesta និង Ricardo Bueno ជាអ្នករកបានម្នាក់មួយគ្រាប់ឲ្យក្រុមជើងឯករង Thai League 1 ខណៈមួយគ្រាប់របស់ Ho Chi Minh រកបានដោយខ្សែប្រយុទ្ធ Pape Abdoulaye Diakite។
លទ្ធផលនេះតម្រូវឲ្យ Buriram United ត្រូវឡើងទៅប៉ះក្រុមលីគកំពូលចិន Shanghai SIPG នៅពហុកីឡដ្ឋាន Yuanshen Sports Center នាថ្ងៃទី ២៨ ខែមករា ខាងមុខ ដើម្បីកាត់ក្តីរកបេក្ខភាពបង្គ្រប់ពូល។