Andres Tuñez ជាកីឡាករទី ២ បន្ទាប់ពីខ្សែបម្រើកូរ៉េខាងត្បូង Jung Jae Young ដែលបានចែកផ្លូវគ្នាជាមួយក្លឹបយក្ស Buriram United ក្នុងរដូវកាលនេះ។
ខ្សែការពារជនជាតិវេណេស៊ុយអេឡារូបនេះ បានរួមរស់អស់រយៈពេលជាង ៧ ឆ្នាំជាមួយក្លឹបថៃ ក្រោយផ្លាស់មកក្នុងឆ្នាំ ២០១៤។
គិតមកទល់បច្ចុប្បន្ន កីឡាករវ័យ ៣៣ ឆ្នាំធ្លាប់បានឈ្នះពានរង្វាន់លីគកំពូលថៃ Thai League 1 ចំនួន ៤ ដង, FA Cup ១ ដង, Royal Championship Cup ២ ដង, Champions Cup ១ ដង, Toyota League Cup ២ ដង, Mekong Club Championship ១ ដង និងពានរង្វាន់ Toyota Premier Cup ១ ដង។