Cavani ដាក់មួយឃ្លានេះ ក្រោយទទួលបានអាវលេខ ៧ ពី Man Utd

1147

អតីតខ្សែប្រយុទ្ធក្រុម Paris Saint-Germain កីឡាករ Edinson Cavani ត្រូវបានក្លឹប Manchester United ផ្ដល់អាវលេខ៧ ក្នុងការបង្ហាញខ្លួនឲ្យក្រុមបិសាចក្រហមនៅរដូវកាល ២០២០/២១ នេះ។

យ៉ាងណាមិញ ក្រោយទទួលបានលេខអាវដ៏ពិសេសនៅ Man UTD ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំ បានលើកឡើងពីចំណាប់អារម្មណ៍របស់ខ្លួនប្រាប់កាសែត ESPN យ៉ាងដូច្នេះថា៖

ខ្ញុំពិតជាមោទកភាពណាស់ ដែលបានពាក់អាវលេខ៧ ក្នុងក្រុមបិសាចក្រហម។ ខ្ញុំនឹងត្រៀមខ្លួន សម្រាប់ទនួលខុសត្រូវដ៏ធំមួយនេះ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចបន្សល់នូវស្នាដៃរបស់ខ្ញុំ នៅ Manchester United។ ខ្ញុំមានកុងត្រា ២ ឆ្នាំជាមួយ Manchester United ហើយខ្ញុំចង់ផ្ដល់គ្រប់យ៉ាងនៅទីនេះ“។

គួររម្លឹកដែរថា លេខ៧ ជាលេខដ៏ពិសេសរបស់ក្រុម Man Utd ព្រោះធ្លាប់គ្រងដោយបុគ្គលជោគជ័យប្រចាំប្រវត្តិសាស្ត្រក្លឹប ជាច្រើនរួមមានកីឡាករ Cristiano Ronaldo, David Beckham, Eric Cantona និង George Best។

ទោះបីជាយ៉ាងណាណា ក៏មានកីឡាករមួយចំនួន មិនជោគជ័យនឹងអាវលេខ ៧ នេះផងដែរ ដូចជាកីឡាករ Antonio Valencia, Angel Dimaria, Memphis Depay និង Alexis Sanchez ជាដើម៕