Celtic ត្រូវអស់ ១១ ០០០ ផោន ដោយសារទង្វើអ្នកគាំទ្ររបស់ខ្លួន

294

ក្រុមយក្សស្កុតឡែន Celtic ត្រូវបាន UEFA ពិន័យជាប្រាក់ចំនួន ១១,០០០ ផោន គ្រាដែលអ្នកគាំទ្ររបស់ពួកគេ បានធ្វើឱ្យមានអណ្តាតភ្លើង និងបោះចោលវត្ថុផ្សេងៗក្នុងកំឡុងពេលជ័យជម្នះជើងទី ២ ក្នុងវគ្គជម្រុះ Europa League លើក្រុមម្ចាស់ផ្ទះ​ AIK របស់ស៊ុយអែតកាលពីខែមុន។

អង្គភាពវិន័យ និងគ្រប់គ្រងក្រមសីលធម៌របស់ UEFA បានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីសម្រេចធ្វើការចោទប្រកាន់ ខណៈ​ក្រុមម្ចាស់ផ្ទះ AIK ក៏ត្រូវបានពិន័យជាប្រាក់ ៧,០០០ ផោនផងដែរក្នុងការដែលអ្នកគាំទ្ររារាំងជណ្តើរ។​

Celtic បានយកឈ្នះក្នុងលទ្ធផលសរុបទាំងពីរជើង ៦-១ លើការប្រកួតជម្រុះដើម្បីឈានទៅចាប់ពូល។ ការចោទប្រកាន់ចុងក្រោយនេះគឺជាលើកទី ១៧ ហើយដែល Celtic ត្រូវបានពិន័យដោយសហព័ន្ធបាល់ទាត់អឺរ៉ុបចាប់តាំងពីឆ្នាំ ២០០៧ មក។

ការពិន័យមុននេះ បានកើតឡើងកាលពី ២ ឆ្នាំមុន ដោយក្លឹបត្រូវបង់អស់៨.៩០០ ផោនបន្ទាប់ពីអ្នកគាំទ្រម្នាក់បានរត់ទៅទីលានហើយព្យាយាមទាត់បាល់ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris St-Germain អំឡុងជ័យជម្នះ ៥-០ របស់ម្ចាស់ជើងឯកបារាំងនៅឯកីឡដ្ឋាន Celtic Park។

ប្រភព៖ BBC