ក្រុមតោខៀវ Chelsea បានព្រមព្រៀងក្នុងតម្លៃ ៣៨ លានផោនលើខ្សែបម្រើស្លាប Hakim Ziyech របស់ក្លឹប Ajax នារដូវកាលថ្មីដោះដូរកីឡាករខាងមុខនេះ។
តាមពិតទៅកីឡាករវ័យ ២៦ ឆ្នាំរូបនេះគឺជាគោលដៅនៃការផ្ទេររបស់ Chelsea តាំងពីខែមករាមកម្លេះ។ ប៉ុន្តែក្លឹបហូឡង់បដិសេដ ដោយចង់ទុករូបគេដើម្បីជួយផ្តោតលើពាន Eredevisie សិន។
កីឡាករសញ្ជាតិម៉ារ៉ុកនេះក៏នឹងក្លាយជាអ្នកទី ១ ដែលចុះកុងត្រាដោយគ្រូបង្វឹក Frank Lampard បន្ទាប់ពី Chelsea ផុតបម្រាមការផ្ទេរកីឡាករ។