Chelsea ទំនងយកបាន Havertz មួយទៀតក្រោយ Leverkusen បង្ហើបយ៉ាងដូច្នេះ

91

ក្រុមតោខៀវ Chelsea ទំនងជាអាចចុះហត្ថលេខាជាមួយ Kai Havertz នៅសប្តាហ៍នេះ ក្រោយក្លឹប Bayer Leverkusen បង្ហើបឲ្យដឹងថារូបគេអាចនឹងមិនហ្វឹកហាត់ជាមួយក្លឹបម្តងទៀតទេ បន្ទាប់ពីវិលត្រលប់ពីក្រុមជម្រើសជាតិ។

Havertz ត្រូវជួយអាឡឺម៉ង់ក្នុងការប្រកួត Nations League ទល់អេស្ប៉ាញ និងស្វីស។ ដោយក្រុមរបស់អ្នកចាត់ការ Frank Lampard បានយល់ព្រមលើតម្លៃខ្លួន ៧២ លានផោន និងអាចកើនដល់ ៩០ លានផោនជាមួយនឹងការបន្ថែមផ្សេងៗ។

គ្រូបង្វឹករបស់ Leverkusen លោក Peter Bosz បានប្រាប់ឲ្យដឹងកាលពីថ្ងៃច័ន្ទម្សិលមិញថាកីឡាករវ័យ ២៣ ឆ្នាំនឹងមិនវិលត្រឡប់មកកាន់ក្លឹបវិញទេ បន្ទាប់ពីរូបគេត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។

អ្នកចាត់ការ Frank Lampard មកទល់ពេលនេះ បានចំណាយសរុបដល់ទៅ ១៣១,៣ លានផោនហើយលើ Timo Werner, Hakim Ziyech និង Ben Chilwell ក្នុងនោះមាន Thiago Silva និង Malang Sarr ផ្ទេរដោយគ្មានតម្លៃខ្លួន។