Chelsea ប្រកាសពីការមកដល់របស់ខ្សែការពារ Thiago Silva

202

ក្លឹបតោខៀវ Chelsea បានប្រកាសផ្លូវការ ​ពីការមកដល់របស់ខ្សែការពារ Thiago Silva ពីក្លឹប​ Paris Saint-Germain។​

កីឡាករ​វ័យ ៣៥ ឆ្នាំរូបនេះ បានចាកចេញដោយគ្មានតម្លៃខ្លួន បន្ទាប់​ពីកិច្ចសន្យាបានផុតកំណត់ជាមួយក្លឹបបារាំង។​

Chelsea បានយល់ព្រមលើកុងត្រារយៈពេល ១ ឆ្នាំ ហើយមានជម្រើសអាចបន្ត ១ ឆ្នាំទៀតផងដែរសម្រាប់រូបគេ។​

នេះជាការចុះហត្ថលេខាកីឡាករទី ៤ សម្រាប់​ក្រុមអ្នក​ចាត់ការ Frank Lampard បន្ទាប់​ពី Ben Chilwell, Hakim Ziyech និង Timo Werner។