Chelsea ផ្តល់មេរៀន ២ គ្រាប់ចុងម៉ោងឲ្យ Arteta ស្គាល់បរាជ័យក្នុងផ្ទះ

513

ក្រុមតោខៀវ Chelsea បានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ដោយលទ្ធផល ២-១ ក្នុងជំនួប Premier League សប្តាហ៍ទី ២០ កាលពីយប់មិញ។

Image result for arsenal 1-2 chelsea

Arsenal មានឪកាសនាំមុខ ១គ្រាប់មុននៅនាទី ១៣’ រកបានដោយកីឡាករ Pierre-Emerick Aubameyang តែត្រូវក្រុមអ្នកចាត់ការ Frank Lampard ប្រើពេលត្រឹម ៤ នាទីវាយបករកបាន ២គ្រាប់វិញ ពីសំណាក់ខ្សែបម្រើ Jorginho នាទី ៨៣’ និងខ្សែប្រយុទ្ធកំពុងឡើងជើង Tammy Abraham នាទី ៨៧’។

នេះជាបរាជ័យក្នុងផ្ទះលើកដំបូង ក្នុងដំណែងជាអ្នកចាត់ការរបស់ Mikel Arteta ហើយលទ្ធផលនេះធ្វើឲ្យ Arsenal ធ្លាក់ទៅលេង ១២ ខណៈ Chelsea បន្តនៅលេខ ៤ ក្នុងតារាងចំណាត់ថ្នាក់ Premier League។

វីដេអូហាយឡាយ